ក្នុងត្រីមាសទី៤ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨៤.១៣៣.៤៣៦.០០០ រៀល ថយចុះក្នុងត្រីមាសទី៤ ឆ្នំា២០១៩ ចំនួន ៦.៩១០.៨០៧.០០០ រៀល ស្មើនឹង ៧,៥៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន១០.៨៧២.៥១៨.០០០រៀល កើនឡើងជាងត្រីមាសទី៤ឆ្នំា២០១៩ ចំនួន១.៤៧៤.២៥៩.០០០រៀល ស្មើនឹង១៥,៦៩%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣១១.៨១៣.៧៦៩.០០០ រៀល ថយចុះចំនួន ២២.០៩៩.៦០៨.០០០ រៀល ស្មើនឹង ៦,៦២% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៦.៦០៧.៥៩៤.០០០រៀល ថយចុះចំនួន១៦.៨៥៥.៩០៦.០០០ រៀល ស្មើនឹង ៣៨,៧៨% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៨៩.៨៤២.៧០១.០០០រៀល កើនឡើងចំនួន១៧.៥៧៦.៤៨០.០០០រៀល ស្មើនឹង ១,២៨% និងមូលធនសរុបមានចំនួន ៧០២.៣៦១.៤១៨.០០០រៀលកើនឡើងចំនួន ១៩.៨៣៦.៥៧៨.០០០ រៀលស្មើនឹង ២,៩១%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត៖ ២,៤២ ដង ២-អនុបាតចរន្តលឿន៖ ២,១២ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,៧៨% ៤-អនុបាតចំណេញធៀបនឹងមូលធន៖ ១,៥៥% ៥-អនុបាតគំលាតចំណេញដុល៖ ២៤,៨៨% ៦-អនុបាតគំលាតចំណេញភាព៖ ១២,៩២% ៧-អនុបាតលទ្ធភាពសងការប្រាក់៖ ៥,៤៥ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១២៦,៧៦ រៀល |