សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២០ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៧.១៨២.៧២០ ពាន់រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០១៩ ចំនួន ៤.៥៤៤.៣៦០ ពាន់រៀល ស្មើនឹង ៣៥,៩៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.០៣០.៨៨៤ ពាន់រៀល កើនឡើងចំនួន ១.០៤៩.៩៤២ ពាន់រៀលស្មើនឹង ១០៧,០៣% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០១៩ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៨៤.០៦១.៦៣០ ពាន់រៀល កើនឡើងចំនួន ១.៧១២.៥២៦ ពាន់រៀល ស្មើនឹង ០,៤៥% និងមូលធនសរុប មានចំនួន ២៤២.៩៨៦.០៧១ ពាន់រៀល កើនឡើងចំនួន ២.៥៤៥.៦៦៨ ពាន់រៀល ស្មើនឹង ១,០៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៥,៦១ដង
២-អនុបាតចរន្តលឿន: ២,២៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៥៣%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៨៤%
៥-អនុបាតគំលាតចំណេញដុល: ៥២,១០%
៦-អនុបាតគំលាតចំណេញភាព: ១១,៨២%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៨,៣ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់: ២,៤៤