សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣១១.៨១៣.៧៦៩.០០០ រៀល ថយចុះចំនួន ២២.០៩៩.៦០៨.០០០ រៀល ស្មើនឹង ៦,៦២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៦.៦០៧.៥៩៤.០០០រៀល ថយចុះចំនួន ១៦.៨៥៥.៩០៦.០០០ រៀល ស្មើនឹង៣៨,៧៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៨៩.៨៤២.៧០១.០០០រៀល កើនឡើង ចំនួន ១៧.៥៧៦.៤៨០.០០០រៀល ស្មើនឹង ១,២៨% និងមូលធនសរុប មានចំនួន ៧០២.៣៦១.៤១៨.០០០រៀល កើនឡើងចំនួន ១៩.៨៣៦.៥៧៨.០០០ រៀល ស្មើនឹង ២,៩១%។ សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២០ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,៤២ ដង ២-អនុបាតចរន្តលឿន ២,១២ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៩១% ៤-អនុបាតចំណេញធៀបនឹងមូលធន ៣,៧៩% ៥-អនុបាតគំលាតចំណេញដុល ២២,២៩% ៦-អនុបាតគំលាតចំណេញភាព ៨,៥៣% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៥,១០ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣១០,២១ រៀល |