ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ១,១៩៥.៣ ប៊ីលានរៀល កើនឡើង៤,១% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលបានចំណូល១,១៤៨.៦ ប៊ីលានរៀល។ នេះដោយសារកំណើនការលក់ក្នុងត្រីមាសទី២ និង ទី៤ ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញពេញមួយ ឆ្នាំ២០២០ មានចំនួន ៩៥,៦ ប៊ីលានរៀល កើនឡើង៤,២% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩។ ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១៨,៩ ប៊ីលានរៀល ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានចំនួន ៤៩៥,៦ ប៊ីលានរៀលមានន័យថាទ្រព្យសកម្មសរុបធ្លាក់ចុះ ១៥,៥%។ ម៉្យាងវិញទៀត បំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២២៩,២ ប៊ីលានរៀល ៣៨,៩% ទាបជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានចំនួន ៣៧៥,៤ ប៊ីលានរៀល។ អនុបាតសំខាន់ៗសម្រាប់ឆ្នាំ២០២០៖ ១. អនុបាតសន្ទនីយភាព ក. អនុបាតចរន្ត : ២,៣៤ ខ. អនុបាតចរន្តលឿន (Quick Ratio) : ១,៣២ ២. អនុបាតចំណេញភាព (Profitability Ratio)៖ ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម : ២០,៩% ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម : ៦១,៧% គ. គម្លាតចំណេញដុល : ១៥,៨% ឃ. គម្លាតចំណេញ : ៨,១% ង. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio) : ៨,៤៨ |
បានបង្ហោះនៅថ្ងៃទី 01-Apr-2021
RAMC_Appendix Annual Report_KH.pdf