ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៤៦៩.៤៧៧ លានរៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០១៩ ចំនួន ១៣៦.៣៣៣ លានរៀល ស្មើនឹង ៤០,៩២% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សរុបចំនួន ១៨៧.១៤០ លានរៀល កើនឡើងចំនួន ៦៣.៤២៦ លានរៀល ស្មើនឹង ៥១,២៧% បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។ សម្រាប់រយៈពេល ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ១.៧៥៤.៦៦៦ លានរៀល កើនចំនួន ៣១១.១១៩ លានរៀល ស្មើនឹង ២១,៥៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៤៤៣.៥១៧ លានរៀល កើនឡើងចំនួន ២៤.១១៣ លានរៀល ស្មើនឹង ៥,៧៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំនួន ១៤.៦២៨.០៤១ លានរៀល កើនចំនួន ២.០០១.៥២៧ លានរៀល ស្មើនឹង ១៥,៨៥% និងមូលធនសរុបមានចំនួន ២.០៩៨.៧០០ លានរៀល កើនឡើងចំនួន ៤២៧.៩១៣ លានរៀល ស្មើនឹង ២៥,៦១% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ មានដូចខាងក្រោម៖ ១. អត្រាចំណេញលើមូលនិធិភាគទុនិកជាមធ្យមៈ ៩,៩៣% ២. អត្រាចំណេញលើទ្រព្យសកម្មជាមធ្យមៈ ១,៣៧% ៣. អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៨២,៣៦% ៤. ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យមៈ ០,៧៦% ៥. អនុបាតចំណាយធៀបនឹងចំណូលៈ ២៨,៩៦% ៦. អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យមៈ ៤,២៩% ៧. អនុបាតសាធនភាពៈ ១៨,៩១% ៨. អនុបាតសន្ទនីយភាពៈ ២៣២,៧៨% ៩. អនុបាតហានិភ័យផលប័ត្រឥណទាន >= ៣០ថ្ងៃៈ ១,៨៨% ១០. អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទានៈ ៦៩,២១% ១១. ចំនួនអតិថិជនសេវាឥណទានៈ ៤៤២.៨៣៣នាក់ ១២. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៦២៧.១៨៨នាក់ ១៣. ចំនួនបុគ្គលិកៈ ៩.០៤២នាក់ ១៤. ចំនួនការិយាល័យៈ ១៨២ ១៥. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៤១ |