ក្នុងឆ្នំា២០២០ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៦៧.៤៧៧.២០១ ពាន់រៀល ថយចុះជាងឆ្នំា២០១៩ ចំនួន ៨៤.៥៧៦.៤៥៧ ពាន់រៀល ស្មើនឹង ៥៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤.៣១៥.៧៨២ ពាន់រៀល ថយចុះចំនួន ៥៧.៣២០.៣០៥ ពាន់រៀលស្មើនឹង ៩៣% បើធៀប នឹងឆ្នំា២០១៩។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៨៤.០៦១.៦៣០ ពាន់រៀល កើនឡើងចំនួន ១.៧១២.៥២៦ ពាន់រៀល ស្មើនឹង ០,៤៥% និងមូលធនសរុប មានចំនួន ២៤២.៩៨៦.០៧១ ពាន់រៀល កើនឡើងចំនួន ២.៥៤៥.៦៦៧ ពាន់រៀល ស្មើនឹង ១,០៦% ។ សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០២០ មានដូចខាងក្រោម៖ ១- អនុបាតចរន្ត : ៥,៦១ ដង ២- អនុបាតចរន្តលឿន : ២,២៣ ដង ៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម : ១,១២% ៤- អនុបាតចំណេញធៀបនឹងមូលធន : ១,៧៨% ៥- អនុបាតគំលាតចំណេញដុល : ៤៨,៧៩% ៦- អនុបាតគំលាតចំណេញភាព : ៦,៤០% ៧- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : ៦០,០៥ រៀល ៨- អនុបាតលទ្ធភាពសងការប្រាក់ : ២,១៣ ៩-ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ប្រសិនបើមាន) |