សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៤៨២.០៩៨.៨៦៣.០០០រៀល ថយជាងឆ្នាំ២០១៩ ចំនួន២០៣.៧១៩.៦០៩.០០០រៀល ស្មើនឹង២៩,៧០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ១.១៧៤.២៤៧.០០០រៀល ថយចំនួន ៤.៣៧០.៨៩២.០០០រៀល ស្មើនឹង ៧៨,៨២% បើធៀបនឹងឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៥.៥៦៨.៨៨៩.០០០រៀល ថយចំនួន ២៦.៥៤៧.១៧០.០០០ រៀល ស្មើនឹង ៦,៩៥% និងមូលធនសរុប មានចំនួន ២៧៨.៩៥៤.៦៦៧.០០០ រៀល ថយចំនួន ៨៨៥.៩២៩.០០០ រៀល ស្មើនឹង ០,៣២% ។ សូចនករសំខាន់ៗប្រចាំឆ្នាំ២០២០ ១-អនុបាតចរន្ត ៤,២៧ដង ២-អនុបាតចរន្តលឿន ២,៩៤ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣៣% ៤-អនុបាតចំណេញធៀបនឹងមូលធន ០,៤២% ៥-អនុបាតគំលាតចំណេញដុល ៥,៤៣% ៦-អនុបាតគំលាតចំណេញភាព ០,២៤% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៩,៣៦ រៀល |