ក្នុងត្រីមាសទី១ ឆ្នំា២០២១ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៩.០៨៣.៦៧៦ ពាន់រៀល (៧.១៦៥.២៣២ ដុល្លារអាមេរិក) កើនជាងត្រីមាសទី១ ឆ្នំា២០២០ ចំនួន ៦៧២.៦៥៥ ពាន់រៀល (១៧៦.០៥១ ដុល្លារអាមេរិក) ស្មើនឹង ២,៣៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី១ ឆ្នំា២០២០១ សរុបចំនួន ១៣.៩៧០.៤២៦ ពាន់រៀល (៣.៤៤១.៨៤១ ដុល្លារអាមេរិក) កើនឡើងចំនួន ៤.០៤៤.៩០៨ពាន់រៀល (១.០០០.១៣៩ ដុល្លារអាមេរិក) ស្មើនឹង ៤០,៧៥% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២០។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨៥៧.០៧៦.១០១ ពាន់រៀល (២១១.៨៨៥.៣១៦ ដុល្លារអាមេរិក) កើនឡើងចំនួន ២០.៧៥៥.៣៩១ ពាន់រៀល (៥.១៣១.១២៣ ដុល្លារអាមេរិក) ស្មើនឹង ២,៤៨% និងមូលធនសរុបមានចំនួន ៦៦៣.០២៣.២២២ ពាន់រៀល (១៦៣.៩១១.៧៩៨ ដុល្លារអាមេរិក) កើនឡើងចំនួន ១០.៨៥៦.៦៧១ ពាន់រៀល (២.៦៨៣.៩៧៣ ដុល្លារអាមេរិក) ស្មើនឹង ១,៦៦% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២0។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៖ ៤,៦៧ ដង ២-អនុបាតចរន្តលឿន ៖ ៤,៦៧ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៖ ១,៦៣ % ៤-អនុបាតចំណេញធៀបនឹងមូលធន ៖ ២,១១ % ៥-អនុបាតគំលាតចំណេញដុល ៖ ៦៨,៦៧ % |