ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៣២.៣៩៧.៦០៧.០០០រៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២០ ចំនួន ៧.៧៩៧.០១៣.០០០ រៀល ស្មើនឹង ៦,២៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣១៥.៩៨២.០០០រៀល ថយចំនួន ៣១៥.៩៧១.០០០រៀល ស្មើនឹង៥០% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤៥.៥៤៥.៤៤៨.០០០រៀល ថយចំនួន ១០.០២៣.៤៤១.០០០ រៀល ស្មើនឹង ២,៨២% និងមូលធនសរុប មានចំនួន ២៧៧.២៤៨.១៥០.០០០ រៀល ថយចំនួន ១.៧០៦.៥១៧.០០០ រៀល ស្មើនឹង ០,៦១% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ១-អនុបាតចរន្ត ៤,៦៦ដង ២-អនុបាតចរន្តលឿន ៣,២១ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០៩% ៤-អនុបាតចំណេញធៀបនឹងមូលធន ០,១១% ៥-អនុបាតគំលាតចំណេញដុល ៤,៨៣% ៦-អនុបាតគំលាតចំណេញភាព ០,២៤% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧,៩០រៀល |