សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៦២៥,៥២ ប៊ីលានរៀល កើនឡើងចំនួន ៥៤,២៨ ប៊ីលានរៀល ស្មើនឹង ៩,៥០% ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី២ ឆ្នាំ២០២០ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៥១,១០ ប៊ីលានរៀល ដែលកើនឡើងចំនួន ២៧,២៨ ប៊ីលានរៀល ស្មើនឹង ២២,០៤% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៩,៦៤ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣,១៤ទ្រីលានរៀល ស្មើនឹង ១១,៨៤% និងមូលធនសរុបចំនួន ៤,៧៩ ទ្រីលានរៀល កើនឡើងចំនួន ៣៧៧,៩៣ ប៊ីលានរៀល ស្មើនឹង ៨,៥៧% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,២៣%
២. ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥២%
៣. ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩១%
៤. ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,២១%
៥. ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៦,១៧%
៦. ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩២,០៩%
៧. ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,៥០%
៨. អនុបាតសាធនភាព: ២៤,៩៣%
៩. អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៧០,៤៩%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ
(**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣
១០. ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៨៦ នាក់