តម្លៃចុះបញ្ជីក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធ.អ.ក) មានតម្លៃ ១០.១៧៥ រៀល គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២០ និងមានតម្លៃ ១០.៩៩១ រៀល គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១ ដែលបានកើនឡើងចំនួន ៨១៦ រៀល (៨,០២%) ក្នុងមួយភាគហ៊ុន បើធៀបនឹងឆ្នាំ២០២០។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១ ធ.អ.ក មានទ្រព្យសកម្មសរុបចំនួន ២៩.៦៣៩ ប៊ីលានរៀល (៧.២៧៣ លានដុល្លារអាមេរិក) និងទទួលបានលទ្ធផលចំណេញលម្អិតសរុបចំនួន ៣៣៥ ប៊ីលានរៀល (៨១ លានដុល្លារអាមេរិក)។