ក្នុងត្រីមាសទី២ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨៥.៨៥៧.៥៥៤.០០០រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២០ ចំនួន ១០.២៣១.៩៣៧.០០០រៀល ស្មើនឹង ១៣,៥៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៤.០៧៥.៩៦៧.០០០រៀល កើនឡើងចំនួន ៥.៧៣៥.៨៤៣.០០០រៀល ស្មើនឹង ៦៨,៧៧%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៦៧.១៤៨.៦៦៧.០០០ រៀល កើនឡើងចំនួន ១៩.៨១៥.២៦៩.០០០ រៀល ស្មើនឹង ១៣,៤៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៥០.៨៨១.១៧៤.០០០រៀល កើនឡើងចំនួន ៤១.៧២០.៦៥៥.០០០ រៀល ស្មើនឹង ៤៥៥,៤៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០។នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះដែរទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៦.៦០៨.៩០៣.០០០រៀល កើនឡើងចំនួន ៦.៧៦៦.២០២.០០០រៀល ស្មើនឹង ០,៤៩% និងមូលធនសរុប មានចំនួន ៧៤១.០៦៧.៩៤៣.០០០រៀល កើនឡើងចំនួន ៣៨.៧០៦.៥២៥.០០០រៀល ស្មើនឹង ៥,៥១%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៖ ២,៤០ ដង ២-អនុបាតចរន្តលឿន ៖ ២,១០ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៖ ១,០១% ៤-អនុបាតចំណេញធៀបនឹងមូលធន ៖ ១,៩០% ៥-អនុបាតគំលាតចំណេញដុល ៖ ២៧,១៤% ៦-អនុបាតគំលាតចំណេញភាព ៖ ១៦,៣៩% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៖ ៧,៦៧ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ ១៦៤,១១ រៀល |