ក្នុងត្រីមាសទី២ ឆ្នាំ២០២១ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ១៧៥.៧០៨ លានរៀល កើនជាងត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ២៤.៩១៤ លានរៀល ស្មើនឹង ១៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥០.៥២៤ លានរៀល កើនឡើង ចំនួន ២.៧៥៦ លានរៀល ស្មើនឹង ៦% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។ សម្រាប់រយៈពេល ៦ ខែ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ៣៤៧.៣៦៣ លានរៀល កើនចំនួន ៤១.៤០៦ លានរៀល ស្មើនឹង ១៤% បើធៀបនឹងរយៈពេល៦ ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងចំណេញសុទ្ធ មានចំនួន ៩៧.៧៤៩ លានរៀល កើន ចំនួន ១២.០១៤ លានរៀល ស្មើនឹង ១៤% បើធៀបនឹងរយៈពេល ៦ ខែ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុប របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំនួន ៤.៤២៦.៦៨១ លានរៀល កើន ចំនួន ៩២.៣៤៧ លានរៀល ស្មើនឹង ២,១៣% និងមូលធនសរុប មានចំនួន ៨៣០.៦០៧ លានរៀល កើនចំនួន ៩៧.៧៤៩ លានរៀល ស្មើនឹង ១៣% បើធៀបនឹង ៣១ ខែធ្នូ ឆ្នាំ២០២០។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១មានដូចខាងក្រោម៖ ១ អត្រាចំណេញលើមូលនិធិភាគទុនិកជាមធ្យម : ៦,៤៦% ២ អត្រាចំណេញលើទ្រព្យសកម្មជាមធ្យម : ១,១៥% ៣ អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្ម : ៨៣,០២% ៤ ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យម : ១,២៣% ៥ អនុបាតចំណាយធៀបនឹងចំណូល : ៦៤,៩៥% ៦ អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យម : ៤,៩២% ៧ អនុបាតសាធនភាព : ២៣,៧១% ៨ អនុបាតហានិភ័យផលប័ត្រឥណទាន >=៣០ថ្ងៃ : ២,៤៤% ៩ អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទាន : ៦១,៨៦% ១០ ចំនួនអតិថិជន : ៣០៤.២៦៣ ១១ ចំនួនបុគ្គលិក : ៣.២៦៦ ១២ ចំនួនការិយាល័យ : ៨០ |