ក្នុងត្រីមាសទី២ ឆ្នំា២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៧,២៦៤លាន រៀល កើនជាងត្រីមាសទី២ ឆ្នំា២០២០ ចំនួន ៣,៤៧១លាន រៀល ស្មើនឹង ៤.៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៥,១២៩លាន រៀល ថយចុះ ចំនួន ១,៨៩១លាន រៀល ស្មើនឹង ១១.១% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤,០៤៤,២៧២ លានរៀល ថយចំនួន ១៣៥,០១៤ លានរៀល ស្មើនឹង -៣.២% និងមូលធនសរុប មានចំនួន ៦៦២,២៤២ លានរៀល កើនចំនួន ៣២,៦៨៩ លានរៀល ស្មើនឹង ៥.២%។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១.៦៦ % ២-អនុបាតចំណេញធៀបនឹងមូលធន ១០.១៤ % ៣-អនុបាតលទ្ធភាពបង់ប្រាក់ ៦៩៣.៤៨ % |