ចំណូលសរុបនៃក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក ("PCL") សម្រាប់ត្រីមាសទី៤នៃឆ្នាំ ២០២១ មានចំនួន ១១០ ៦៦៨ លានរៀល កើនឡើងចំនួន ៤៣ ៦៩៤ លានរៀល ឬ ៦៥,២៤% បើប្រៀបធៀបនឹងត្រីមាសទី៤នៃឆ្នាំហិរញ្ញវត្ថុ ២០២០ មានចំនួន ៦៦ ៩៧៤ លានរៀល ។ ចំណូលសរុបនៃ PCL សម្រាប់រយៈពេលដប់ពីរខែដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ បានកត់ត្រាត្រឹមចំនួន ២៧៣ ៦២៨ លានរៀល កើនឡើងចំនួន ៧០ ៦១៤ លានរៀល ឬ ៣៤,៧៨% បើប្រៀបធៀបទៅនឹងរបាយការណ៍ឆ្នាំហិរញ្ញវត្ថុរយៈពេលដប់ពីរខែដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ មានចំនួន ២០៣ ០១៤ លានរៀល ។ នៅដំណាច់ខែ មិថុនា ឆ្នាំ ២០២១ ទ្រព្យសកម្មសរុប មានចំនួន ១ ១៦៦ ៨៨២ លានរៀល កើនឡើងចំនួន ១៥០ ៧៧០ លានរៀល ឬ ១៤,៨៤% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ មានចំនួន ១ ០១៦ ១១២ លានរៀល និង មូលធនសរុបចំនួន ៩៣ ៨៩៧ លានរៀល កើនឡើងចំនួន ២៣ ៩៤០ លានរៀល ឬ ៣៤,២២% បើប្រៀបធៀបនឹង ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ មានចំនួន ៦៩ ៩៥៧ លានរៀល។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៤ នៃឆ្នាំ ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៩០% ២. អនុបាតចរន្តលឿន៖ ០,៨៨% ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,៥៨% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ ៧,១៥% ៥. អនុបាតគម្លាតចំណេញដុល៖ ១៣,១៤% ៦. អនុបាតគម្លាតចំណេញភាព៖ ៦,០៦% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៨៥,៣៤ រៀល |