ក្នុងត្រីមាសទី២ ឆ្នំា២០២១ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៦.៩៦៦.១១១ ពាន់រៀល កើនជាងត្រីមាសទី២ ឆ្នំា២០២០ ចំនួន ២.៩៣១.៤៧៣ ពាន់រៀល ស្មើនឹង ១២,២០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី២ ឆ្នំា២០២១ សរុបចំនួន ៨.៦៥៧.១៨០ ពាន់រៀល កើនឡើងចំនួន ១៧១.៩០៥ពាន់រៀល ស្មើនឹង ២,០៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨៦៦.៤២៥.២៧៧ ពាន់រៀល កើនឡើងចំនួន ៣០.១០៤.៥៦៧ ពាន់រៀល ស្មើនឹង ៣,៦០% និងមូលធនសរុបមានចំនួន ៦៧៦.៥៥៨.៩៨១ ពាន់រៀល កើនឡើងចំនួន ២៤.៣៩២.៤៣០ ពាន់រៀល ស្មើនឹង ៣,៧៤% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត:៤,៤០ ដង ២-អនុបាតចរន្តលឿន:៤,៤០ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៩៩ % ៤-អនុបាតចំណេញធៀបនឹងមូលធន:១,២៧ % ៥-អនុបាតគំលាតចំណេញដុល:៦៥,៥២ % ៦-អនុបាតគំលាតចំណេញភាព:៣១,៩២ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:៤១៦,១០ រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ ដូចមានក្នុងឯកសារយោង។ |