នៅត្រីមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៣១៥,០ ប៊ីលានរៀល កើនឡើងចំនួន ៤២,០% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នា ឆ្នាំ២០២០។ នេះដោយសារកំណើនការលក់ ជាពិសេស ផ្នែករថយន្ត Ford នៅត្រីមាសទី២ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ដែលមានចំនួន ២៧,៦ ប៊ីលានរៀល កើនឡើងចំនួន ៥២,៨% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នា ឆ្នាំ២០២០។ ទ្រព្យសកម្មសរុបនៅចុងត្រីមាសទី២ ឆ្នាំ២០២១ មានចំនួន ៤២៧,០ ប៊ីលានរៀល ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៤១៨,៩ ប៊ីលានរៀល មាន ន័យថា ទ្រព្យសកម្មសរុប កើនឡើង ១,៩%។ ម៉្យាងវិញទៀត បំណុលសរុបគិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២១ មានចំនួន ១៨២,៤ ប៊ីលានរៀល ២០,៤% ទាបជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ២២៩,២ ប៊ីលានរៀល។ អនុបាតសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១៖ ១. អនុបាតសន្ទនីយភាព ក. អនុបាតចរន្ត: ៣,២ ខ. អនុបាតចរន្តលឿន (Quick Ratio): ១,៨ ២. អនុបាតចំណេញភាព (Profitability Ratio)៖ ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ៦,៩% ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១៣,៥% គ. គម្លាតចំណេញដុល: ១៤,៨% ឃ. គម្លាតចំណេញ: ៨,៨% ង. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ១៥,៧ សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ ដូចមានក្នុងឯកសារយោង។ |