ក្នុងត្រីមាសទី២ ឆ្នំា២០២១ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៧.១៩៣.១៦១.000រៀល ថយចុះជាងត្រីមាសទី២ឆ្នំា២០២០ ចំនួន ១៧.៦៦៣.៥១៩.000រៀល ស្មើនឹង ៧១,០៦% និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.៧៤៤.៦៤៨.០០០ រៀល ថយចុះចំនួន ៤.៣៧៩.៨៥០.០០០ រៀលស្មើនឹង ៦៨៩,៥២%បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២០ ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤០០.៩៣៩.០២៧.០០០ រៀល ថយចុះចំនួន ១៦.៨៧៧.៣៩៧.០០០ រៀល ស្មើនឹង ៤,៣៩% និងមូលធនសរុប មានចំនួន ២៣២.៥១០.៨៥៧.០០០ រៀល ថយចុះចំនួន ១០.៤៧៥.២១៤.០០០ រៀល ស្មើនឹង ៤,៣១% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត : ៣,៥៣ ដង ២-អនុបាតចរន្តលឿន :១,២៨ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម : (០,៩៣)% ៤-អនុបាតចំណេញធៀបនឹងមូលធន: (១,៦១)% ៥-អនុបាតគំលាតចំណេញដុល : ៥០,៦៤ % ៦-អនុបាតគំលាតចំណេញភាព : (៥២,០៦)% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : (៥២,១) រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់ : ១,៥១ |