សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៤៤៣.៩៣៨ លានរៀល ដែលកើនឡើង ប្រមាណ ២៩% និង ប្រាក់ចំណេញចំនួន ១៩៥.២៤៨ លានរៀល ដែលកើនឡើងប្រមាណ ៤២% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបមានចំនួន ២៨.៣៩៧.៧៣២ លានរៀល កើនឡើង ១៥% និង មូលនិធិភាគទុនិកសរុមមានចំនួន ៣.៥០៧.៥២៣ លានរៀល កើនឡើង ១៣% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០២០។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ត្រូវបានបង្ហាញដូចខាងក្រោម៖ ១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យម ៖ ៥,៤៣% ២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យម ៖ 0,៦៧% ៣. អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្ម ៖ ៦៤,៣៩% ៤. ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យម ៖ 0,៧៤% ៥. អនុបាតចំណាយធៀបនឹងចំណូល ៖ ៣២,៤២% ៦. អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យម ៖ ២,៤៣% ៧. អនុបាតសាធនភាព ៖ ១៧,៦៧% ៨. អនុបាតឥណទានមិនដំណើរការ ៖ 0,៧៨% ៩. អនុបាតប្រាក់បញ្ញើឥណទាន ៖ ៨០,៩៦% ១០. ចំនួនគណនីឥណទាន ៖ ៨៦.២៨៣ ១១. ចំនួនបុគ្គលិក ៖ ៦.៣៩២ ១២. ចំនួនការិយាល័យ ៖ ៧៩ |
បានបង្ហោះនៅថ្ងៃទី 18-Aug-2021
ABA 2nd Quarterly 2021 Report - KH.pdf
Annex_for_Q2_2021_Financial_Statements_Reviewed_by_Independent_Auditor_KH.pdf