សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៧៧.១៨១.៣៩៥.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២០ ចំនួន ១.៩៣៦.៣០៥.០០០រៀល ឬ ២,៥៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦.៨១០.៧៧៤.០០០រៀល កើនឡើងចំនួន ៩៨៩.៥២៥.០០០រៀល ឬ ៦,២៥% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២០។ សម្រាប់រយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៦១.១៨៦.៣៣៨.០០០រៀល កើនឡើងចំនួន ១០.២៨៧.៦៨១.០០០រៀល ស្មើនឹង ៦,៨២% និងចំណេញសុទ្ធសរុបចំនួន ៤៧.៥៨២.៣៧៧.០០០រៀល កើនឡើងចំនួន ៥.១៥៧.១៨៤.០០០រៀល ស្មើនឹង ១២,១៦% បើធៀបនឹងរយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.១១៥.៦៨៩.១៧៥.០០០រៀល កើនឡើងចំនួន ២៥១.០៧១.០៣៥.០០០រៀល ឬ ១៣,៤៧% និងមូលធនសរុបមានចំនួន ១.០៨៤.៩៣៦.៦៧៣.០០០រៀល កើនឡើងចំនួន ១០២.៨៨៤.០១៦.០០០រៀល ឬ ១០,៤៨%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៩០ ដង
១.២ អនុបាតចរន្តលឿន ១,៣៨ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៨២ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៥៦ %
២.៣ អនុបាតគម្លាតចំណេញដុល ៣៥,៨៩ %
២.៤ អនុបាតគម្លាតចំណេញភាព ២១,៧៨ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៩៣,២៩ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៤,៧១ ដង