១ - ទម្រង់នៃការបែងចែកភាគលាភ | ជាសាច់ប្រាក់ |
២ - ចំនួនភាគលាភសរុប | ៦០០.០០០.០០០រៀល |
៣ - អនុបាតនៃការបែងចែកភាគលាភ | ៥០,១០% នៃចំណេញក្រោយបង់ពន្ធប្រចាំឆ្នាំ២០២០ |
៤ - ចំនួនភាគលាភក្នុងមួយភាគហ៊ុន | ១៥ រៀល |
៥ - រយៈពេលនៃភាគលាភ | ប្រចាំឆ្នាំ |
៦ - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលភាគលាភ | 2021-10-08 |
៧ - កាលបរិច្ឆេទទូទាត់ភាគលាភ | 2021-10-14 |
៨ - កាលបរិច្ឆេទនៃសេចក្តីសម្រេច | 2021-09-29 |
៩ - បរិយាយ | ក្រុមហ៊ុននឹងបែងចែកភាគលាភជូនភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតរបស់ក្រុមហ៊ុនដែលមានរាយនាមក្នុងបញ្ជីភាគហ៊ុនិកនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ជាសាច់ប្រាក់ ចំនួន ៦០០.០០០.០០០ រៀល ស្មើនឹង ៥០,១០% នៃចំណេញក្រោយបង់ពន្ធ ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះ ភាគហ៊ុនិកម្នាក់ៗនឹងទទួលបានភាគលាភ ចំនួន ១៥ រៀល ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ។ |
១០ - មូលហេតុ |
ភាគលាភសរុបដែលត្រូវបែងចែកដល់ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោត ប្រចាំឆ្នាំ២០២០ បានថយ ចុះ បើធៀបនឹងភាគលាភសរុបដែលបានបែងចែកជូនភាគហ៊ុនិកសម្រាប់ប្រចាំឆ្នាំ២០១៩ ។ ការថយ ចុះនេះ បណ្តាលមកពីការថយចុះនៃចំណេញក្រោយបង់ពន្ធសរុបនៅដំណាច់ការិយបរិច្ឆេទឆ្នាំ២០២០ និងការរីករាលដាលធ្ងន់ធ្ងរនៃមេរោគកូវីត ១៩។ សូមអានសេចក្តីជូនដំណឹងដូចមានក្នងឯកសារ ភ្ជាប់។ |