ក្នុងត្រីមាសទី៣ ឆ្នំា២០២១ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ២៤.០១៨.៣៤៧ ពាន់រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន ១៣.៧៨៩.៤៧០ ពាន់រៀល ស្មើនឹង ១៣៤,៨១% និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧៨.៥៣៣ ពាន់រៀល ថយចុះចំនួន ១.១៦៧.២៩៤ ពាន់រៀលស្មើនឹង ១០៧,២១%បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០២០ ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤០១.២៨៣.៤៧០ពាន់រៀល កើនឡើងចំនួន ១៧.២២១.៨៤០ ពាន់រៀល ស្មើនឹង ៤,៤៨% និងមូលធនសរុប មានចំនួន ២៣២.៦៦០.៥៥៦ ពាន់រៀល ថយចុះចំនួន ១០.៣២៥.៥១៥ ពាន់រៀល ស្មើនឹង ៤,២៥% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៣,៤៩ ដង ២-អនុបាតចរន្តលឿន ១,០៧ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (០,០២)% ៤-អនុបាតចំណេញធៀបនឹងមូលធន (០,០៣)% ៥-អនុបាតគំលាតចំណេញដុល ៣៦,៤២% ៦-អនុបាតគំលាតចំណេញភាព (០,៣៣) % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (១,១) រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់ ១,២៤ |