ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១៤៤.៥៥៣.៤៦៦.០០០រៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០២០ ចំនួន ២៦.៣៨៧.០៧១.០០០ រៀល ស្មើនឹង ២២,៣៣% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.២១៩.១៩៧.០០០រៀល កើនចំនួន ២៧៣.០២០.០០០រៀល ស្មើនឹង ២៨,៨៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៦៩.២៤៧.២៤១.០០០រៀល ថយចំនួន ១.២៨៨.៥៤១.០០០រៀល ស្មើនឹង ០,៣៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងខាតសុទ្ធក្រោយបង់ពន្ធមានចំនួន២.៥០០.៦៣៥.០០០រៀល ថយចំនួន ៤.៨២២.០៤២.០០០រៀល ស្មើនឹង ២០៧,៧២% បើធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤៧.៨៥៨.៤៤២.០០០រៀល ថយចំនួន ៧.៧១០.៤៤៧.០០០ រៀល ស្មើនឹង ២,១៧% និងមូលធនសរុប មានចំនួន ២៧៦.១៥៩.២៦៩.០០០ រៀល ថយចំនួន ២.៧៩៥.៣៩៨.០០០ រៀល ស្មើនឹង ១% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ ១-អនុបាតចរន្ត ៤,៤៤ដង ២-អនុបាតចរន្តលឿន ២,៦៦ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣៥% ៤-អនុបាតចំណេញធៀបនឹងមូលធន ០,៤៤% ៥-អនុបាតគំលាតចំណេញដុល ៥,៨៨% ៦-អនុបាតគំលាតចំណេញភាព ០,៨៤% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣០,៤៨ រៀល |