សម្រាប់ការអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣៦ ៨៩៣ ៦៧៨ពាន់រៀល (៩ ០៦៣ ៥២៥ ដុល្លារអាមេរិក) សម្រេចបាន ៣១,២៩% នៃការគ្រោងផែនការឆ្នាំ២០២១ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០ កើនឡើងចំនួន ៥ ៨៩១ ០៦០ ពាន់រៀល (១ ៤៨៧ ៤៨០ ដុល្លារអាមេរិក) ឬស្មើនឹង ១៩,០០%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានសរុបចំនួន ១៥ ៩៨០ ៦៣០ ពាន់រៀល (៣ ៩២៦ ១៩៨ ដុល្លារអាមេរិក) សម្រេចបាន ៣៥,៣៣% នៃការគ្រោងផែនការឆ្នាំ២០២១ និងធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០ កើនឡើងចំនួន ៣ ៣៥៩ ៧៩៥ពាន់រៀល (៨៤១ ០១១ ដុល្លារអាមេរិក) ឬស្មើនឹង ២៦,៦២%។ សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០២១ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៩២ ៩៤៣ ៤៦៥ ពាន់រៀល (២២ ៨៥៨ ៦៩៨ ដុល្លារអាមេរិក) សម្រេចបាន ៧៨,៨៣% នៃការគ្រោងផែនការឆ្នាំ២០២១ និងធៀបនឹង៩ខែ ដើមឆ្នាំ២០២០ កើនឡើងចំនួន ៩ ៤៩៥ ១៨៧ ពាន់រៀល (២ ៤១៥ ៧១០ ដុល្លារអាមេរិក) ឬស្មើនឹង ១១,៣៨% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់៩ខែ ដើមឆ្នាំ២០២០ សរុបចំនួន ៣៨ ៦០៨ ២៣៦ ពាន់រៀល (៩ ៤៩៥ ៣៨៥ ដុល្លារអាមេរិក) សម្រេចបាន ៨៥,៣៦% នៃគ្រោងផែនការឆ្នាំ២០២១ និងធៀបនឹង៩ខែ ដើមឆ្នាំ២០២០ កើនឡើងចំនួន ៧ ៥៧៦ ៦០៧ ពាន់រៀល (១ ៨៩៣ ៣២០ ដុល្លារអាមេរិក) ឬស្មើនឹង ២៤,៤២%។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨៨៤ ២២៤ ៣៩៣ ពាន់រៀល (២១៦ ៧៧៤ ៧៩៦ ដុល្លារអាមេរិក) កើនឡើងចំនួន ៤៧ ៩០៣ ៦៨៣ ពាន់រៀល (១០ ០២០ ៦០៣ ដុល្លារអាមេរិក) ស្មើនឹង ៥,៧៣% និងមូលធនសរុបមានចំនួន ៦៩២ ៩៦២ ៦៧១ ពាន់រៀល (១៦៩ ៨៨៥ ៤៣១ ដុល្លារអាមេរិក) កើនឡើងចំនួន ៤០ ៧៩៦ ១២០ ពាន់រៀល (៨ ៦៥៧ ៦០៦ ដុល្លារអាមេរិក) ស្មើនឹង ៦,២៦% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៣,៧៦ ដង ២-អនុបាតចរន្តលឿន ៣,៧៦ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៧៨ % ៤-អនុបាតចំណេញធៀបនឹងមូលធន ២,២៧ % ៥-អនុបាតគំលាតចំណេញដុល ៧១,៤៥ % ៦-អនុបាតគំលាតចំណេញភាព ៤២,៥៧ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧៥៩,៣២ រៀល |