នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ១៩,២៦៥,១១៣ ពាន់រៀល ដែលកើនឡើង ១១៩.០៥% បើធៀបនឹងប្រាក់ចំណូលចំនួន ៨,៧៩៤,៨២៣ ពាន់រៀល នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ដែលក្រុមហ៊ុនទទួលបានមានចំនួន ៧២៣,៤១៩ ពាន់រៀល ដែលកើនឡើង ៣០១.៦៩% បើធៀបនឹងប្រាក់ខាតក្នុងការិយបរិច្ឆេទចំនួន (៣៥៨,៦៨០) ពាន់រៀល នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦២,៣៧៦,២០៧ ពាន់រៀល កើនឡើង ២១,៩៦៦,៩២៨ ពាន់រៀល ឬ ៥៤.៣៦% និងមូលធនសរុបមានចំនួន ៣៦,៦១៨,៤២៧ ពាន់រៀល កើនឡើងចំនួន ១៦,៩២៣,៣៩៥ ពាន់រៀល ឬ ៨៥.៩៣%។ អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចរន្តៈ ២.៣២ ២. អនុបាតចរន្តលឿនៈ ១.៨៧ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ១.១៦% ៤. អនុបាតចំណេញធៀបនឹងមូលធនៈ ១.៩៨% ៥. អនុបាតគម្លាតចំណេញដុលៈ ១៨.៧៨% ៦. អនុបាតគម្លាតចំណេញភាពៈ ៣.៧៦% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ៣៩.១៩ |
បានបង្ហោះនៅថ្ងៃទី 30-Nov-2021
DBD Quarterly Report Q3 2021 Kh.pdf
DBD_Press_Release_the_submission_of_the_quarterly_report_prepared KH.pdf