១ - ទម្រង់នៃការបែងចែកភាគលាភ | ជាសាច់ប្រាក់ |
២ - ចំនួនភាគលាភសរុប | ១.៦២៩.៦០០.០០០រៀល |
៣ - អនុបាតនៃការបែងចែកភាគលាភ | ៣៧,៥% |
៤ - ចំនួនភាគលាភក្នុងមួយភាគហ៊ុន | ២២,៦៧ រៀល |
៥ - រយៈពេលនៃភាគលាភ | ប្រចាំឆ្នាំ |
៦ - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលភាគលាភ | 2022-01-06 |
៧ - កាលបរិច្ឆេទទូទាត់ភាគលាភ | 2022-01-27 |
៨ - កាលបរិច្ឆេទនៃសេចក្តីសម្រេច | 2022-01-26 |
៩ - បរិយាយ |
ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធបោះឆ្នោតទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានទទួលការអនុម័តពីភាគហ៊ុនិកក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ដែលយោងទៅតាមសេចក្ដីប្រកាសកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ ដូចនេះក្រុមហ៊ុនសូមធ្វើការបែងចែកភាគលាភសម្រាប់ឆ្នាំ២០២០ តាមការកំណត់ដូចខាងក្រោម: ១. ប្រភេទភាគលាភដែលបានបែងចែក : ជាសាច់ប្រាក់ ២. រយៈពេលភាគលាភ : ប្រចាំឆ្នាំ ២០២០ ៣. អនុបាតនៃការបែងចែកភាគលាភ : ៣៧,៥% ៤. ភាគលាភសរុបដែលត្រូវបែងចែក : ១.៦២៩.៦០០.០០០រៀល ឬ ៤០០.០០០ ដុល្លារអាមេរិក ៥. ភាគលាភក្នុងមួយ ឯកតាមូលបត្រកម្មសិទ្ធិ : ២២,៦៧ រៀល ឬ ០,០០៥៦ ដុល្លារអាមេរិក ៦. កាលបរិច្ឆេទកំណត់ទុក : ០៦ មករា ២០២២ ៧. កាលបរិច្ឆេទចាប់ផ្ដើមទូទាត់ភាគលាភពី : ២៧ មករា ២០២២ ដល់ ០៤ កុម្ភៈ ២០២២ បញ្ជាក់: ១. ភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធរបស់ខ្លួននៅទី០៥ ខែ មករា ឆ្នាំ ២០២២ នៅតែមានសិទ្ធទទួលបានភាគលាភដដែល។ ២. ភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន នៅនៅទី ០៥ ខែ មករា ឆ្នាំ ២០២២ នឹងមិនមានសិទ្ធទទួលបានភាគលាភ ដូចបានកំណត់ខាងលើ។ ៣. ការទូទាត់ភាគលាភ ចាប់ផ្ដើមពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ០៤ ខែ កុម្ភៈ ២០២២ នៅរៀងរាល់ថ្ងៃធ្វើការ។ |
១០ - មូលហេតុ | ក្រុមហុ៊នបានសម្រេចចិត្តបែងចែកភាគលាភព្រោះយើងទទួលបានប្រាក់ចំណេញដ៏ល្អសម្រាប់ចុងឆ្នាំ២០២០ ហើយជាមួយនឹងការពិចារណាលើការមិនបែងចែកភាគលាភសម្រាប់ចុងឆ្នាំ ២០១៩ ផងដែរ។ |
បានបង្ហោះនៅថ្ងៃទី 26-Jan-2022
Notification of dividend after approval from shareholders kh.pdf