របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ក្រុមហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា៖ រទសភ
- ព័ត៌មានដែលត្រូវបង្ហាញ៖ ព័ត៌មានហិរញ្ញវត្ថុ
ក្នុងឆមាសទី១ ឆ្នំា ២០១២ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ចំណូលសរុបចំនួន ៦២.៤៨៧.១៣២.០០០ រៀលកើនលើស ឆមាសទី១ ឆ្នាំ ២០១១ ចំនួន៩% និងចំណេញសុទ្ធក្រោយបង់ពន្ធ ១៧.៤៥២.៧០១.០០០ រៀលកើនលើស ឆមាសទី១ ឆ្នាំ ២០១១ចំនួន ៥០,៤៥ %។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់៩១៥.៤២៦.៩៦៧.០០០ រៀល និងមូលធនភាគហ៊ុនកើនឡើងរហូត ដល់ ៥៤១.២១៧.៨៥៩.០០០ រៀល។
សូចនករសំខាន់ៗនៃរបាយការណ៍ឆមាសទី១មានដូចខាងក្រោម៖
- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ ២២០,២៧ រៀល
- ចំណេញពិតធៀបចំណូល ៖ ២៣,៤៣%
- ទុនសម្រាប់ដំណើរការ ៖ ១.៣៧៧,៧២ថ្ងៃ
- អត្រាចំណាយដំណើរការសហគ្រាស ៖ ៤០,៣៦%
- លទ្ធភាពទូទាត់បំណុលរយៈពេលវែង ៖ ៣,៤១ ដង
- អត្រាបំណុលធៀបទុន ៖ ០,៣៩%
- រយៈពេលប្រមូលចំណូល ៖ ២៧,៦១ ថ្ងៃ
- ថ្លៃលក់ទឹកមធ្យម ៖ ១.០០៨,៨៦ រៀល/ម៣
- ថ្លៃដើមមធ្យម ៖ ៩៧០,៤៤ រៀល/ម៣
- ថ្លៃដើមផលិតមធ្យម ៖ ២៩៥,៤៤ រៀល/ម៣
- បរិមាណប្រើប្រាស់អគ្គិសនី (វ៉ាត់/ម៉ែត្រគូប) ៖ ២៧៨
- អត្រាវិនិយោគខ្លួនឯង ៖ ០,២១%
- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០អតិថិជន) ៖ ២,៧១
សម្រាប់ទិសដៅឆមាសបន្ទាប់ រ.ទ.ស.ភ.សង្ឃឹមថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិចជាង ១៦.៩៦៦ លានរៀលដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ទាំងស្រុងដូចមានក្នុងឯកសារយោង។