ការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងថ្មី និងការតែងតាំងលេខាធិការ របស់ រ.ទ.ស.ភ
ក្រុមហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ៖ KH1000010004
- និមិត្តសញ្ញា៖ រទសភ
- សេចក្តីលម្អិត៖
ក. ក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៃ រ.ទ.ស.ភ បានសម្រេចលើការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងថ្មី របស់ រ.ទ.ស.ភ ដូចខាងក្រោម៖
១- បង្កើតប្រអប់គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល (គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រង ហានិភ័យ និងគណៈកម្មាធិការ
ផ្សេងៗទៀត)
២- ដាក់បន្ទុកការងារជូនគ្រប់អគ្គនាយករង (កន្លងមកចំហរ)
៣- កែសម្រួលការិយាល័យចំនួន ពីរគឺ៖ អធិការកិច្ច និងដោះស្រាយវិវាទ ទៅជាសវនកម្មផ្ទៃក្នុង និងការិ យាល័យសិក្សាគម្រោង ទៅជា
ការិយាល័យបច្ចេកទេស និងគម្រោង
៤- បន្ថែមការិយាល័យថ្មីចំនួន ពីរគឺ៖ ការិយាល័យចំណូលពោធិ៍សែនជ័យ ចំណុះនាយកដ្ឋានអាជីវកម្ម និងការិយាល័យទំនាក់ទំនង
ផ្សារមូលបត្រ និងវិនិយោគិនចំណុះនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។
ខ. ការជ្រើសតាំងលេខាធិការរបស់ រ.ទ.ស.ភ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ បានអនុម័តតែងតាំង
លោកអគ្គនាយករង បណ្ឌិត ជា វិសុទ្ធ ជាលេខាធិការរបស់ រ.ទ.ស.ភ ។