ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន ចំណូលសរុបចំនួន១៤៣.៦៨៩.៧៧២.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០២០ ចំនួន ២៧.១៥៦.០៨៩.០០០ រៀល ស្មើនឹង ២៣,៣០% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.៥៨៦.៨៥៤.០០០រៀល កើនចំនួន ៤.៧០២.៨៧៣.០០០រៀល ស្មើនឹង ៤២១,៤០% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៥១២.៤៨៤.៣៩៣.០០០រៀល កើនចំនួន ៣០.៣៨៥.៥៣០.០០០រៀល ស្មើនឹង ៦,៣០% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន១.១៦៨.៨៥១.០០០រៀល ថយចំនួន ៥.៣៩៦ .០០០រៀល ស្មើនឹង ០,៤៦% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្ម សរុប របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៥.៥០៤.១១៨.០០០រៀល ថយចំនួន ៦៤.៧៧១.០០០ រៀល ស្មើនឹង 0,0២% និងមូលធនសរុប មាន ចំនួន ២៧៩.៤៧៥.៣៤១.០០០ រៀល កើនចំនួន ៥២០.៦៧៤.០០០ រៀល ស្មើនឹង ០,១៩ % ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ ១-អនុបាតចរន្ត ៤,១៦ដង ២-អនុបាតចរន្តលឿន ២,៦៧ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,០១% ៤-អនុបាតចំណេញធៀបនឹងមូលធន ១,២៨% ៥-អនុបាតគំលាតចំណេញដុល ១២,១៣% ៦-អនុបាតគំលាតចំណេញភាព ២,៥០% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៨៩,៦៧ រៀល |