ក្នុងឆ្នំា២០២១ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ១២៥.២២៨.១៥២ ពាន់រៀល (៣០.៧៨៣.៧១៥ ដុល្លារអាមេរិក) សម្រេចបាន ១០៦,២២% នៃការគ្រោងផែនការឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ កើនឡើងចំនួន ១៤.៩២៤ ៧២៨ ពាន់រៀល (៣.៧៣៥.៣០៣ ដុល្លារអាមេរិក) ឬស្មើនឹង ១៣,៥៣%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ចំនួន ៥១.៦៩៥.៤៥៧ ពាន់រៀល (១២.៧០៧.៨៣១ ដុល្លារអាមេរិក) សម្រេចបាន ១១៤,៣០% នៃការគ្រោងផែនការឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ កើនឡើងចំនួន ១១.៤៨២.៨០៨ ពាន់រៀល (២.៨៤៦.៩៥៦ ដុល្លារអាមេរិក) ឬស្មើនឹង ២៨,៥៦% ។ ក្នុងឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨៩៥.៨០៦.៩៥៣ ពាន់រៀល (២១៩.៨៨៣.៨៨៦ ដុល្លារអាមេរិក) កើនឡើងចំនួន ៥៩.៤៨៦.២៤៣ ពាន់រៀល (១៣.១២៩.៦៩៣ ដុល្លារអាមេរិក) ស្មើនឹង៧,១១% និងមូលធនសរុបមានចំនួន ៧០៥.៤៤២.២៨៧ ពាន់រៀល (១៧៣.១៥៧.១៦៤ ដុល្លារអាមេរិក) កើនឡើងចំនួន ៥៣.២៧៥.៧៣៦ ពាន់រៀល (១១.៩២៩.៣៣៩ ដុល្លារអាមេរិក) ស្មើនឹង ៨,១៧%។ សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៣,៣៦ ដង ២-អនុបាតចរន្តលឿន ៣,៣៦ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៥,៧៦% ៤-អនុបាតចំណេញធៀបនឹងមូលធន ៧,៣២ % ៥-អនុបាតគំលាតចំណេញដុល ៦៨,១៣ % ៦-អនុបាតគំលាតចំណេញភាព ៤១,២១ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២.៤៩៥,១២ រៀល |