សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៥១២.៤៨៤.៣៩៣.០០០រៀល កើនជាងឆ្នាំ២០២០ ចំនួន៣០.៣៨៥.៥៣០.០០០រៀល ស្មើនឹង៦,៣០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ១.១៦៨.៨៥១.០០០រៀល ថយចំនួន ៥.៣៩៦.០០០រៀល ស្មើនឹង ០,៤៦% បើធៀបនឹងឆ្នាំ២០២០។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៥.៥០៤.១១៨.០០០រៀល ថយចំនួន ៦៤.៧៧១.០០០ រៀល ស្មើនឹង ០,០២% និងមូលធនសរុប មានចំនួន ២៧៩.៤៧៥.៣៤១.០០០ រៀល កើនចំនួន ៥២០.៦៧៤.០០០ រៀល ស្មើនឹង ០,១៩% ។ សូចនករសំខាន់ៗប្រចាំឆ្នាំ២០២១ ១-អនុបាតចរន្ត ៤,១៦ដង ២-អនុបាតចរន្តលឿន ២,៦៧ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣៣% ៤-អនុបាតចំណេញធៀបនឹងមូលធន ០,៤២% ៥-អនុបាតគំលាតចំណេញដុល ៦,៥១% ៦-អនុបាតគំលាតចំណេញភាព ០,២៣% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៩,២២ រៀល |