ក្នុងឆ្នំា២០២១ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១១៧.៧៦៧.៤៩៣ ពាន់រៀល កើនឡើងជាងឆ្នំា២០២០ ចំនួន ៥០.២៩០.២៩២ ពាន់រៀល ស្មើនឹង ៧៤,៥៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៧៩៦.៩១១ ពាន់រៀល កើនឡើងចំនួន ៣.៤៨១.១២៩ ពាន់រៀលស្មើនឹង ៨០,៦៦%បើធៀប នឹងឆ្នំា២០២០ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤២៦.២៣៤.០០២ ពាន់រៀល កើនឡើងចំនួន ៤២.១៧២.៣៧២ ពាន់រៀល ស្មើនឹង ១០,៩៨% និងមូលធនសរុប មានចំនួន ២៤៨.០០២.៩៧៤ ពាន់រៀល កើនឡើងចំនួន ៥.០១៦.៩០៣ ពាន់រៀល ស្មើនឹង ២,០៧% ។ សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ២,៩០ដង ២-អនុបាតចរន្តលឿន: ១,២៤ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៨៣% ៤-អនុបាតចំណេញធៀបនឹងមូលធន: ៣,១៤% ៥-អនុបាតគំលាតចំណេញដុល: ៣៧,៩៧% ៦-អនុបាតគំលាតចំណេញភាព: ៦,៦២% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១០៨,៥ រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់: ៣,០៩ |