សេចក្តីលម្អិត៖: នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន ឌី ប៊ី ឌី ទទួលបានប្រាក់ចំណូលចំនួន ៧៣.០៧៨.៤៨០.០០០ រៀល ដែលកើនឡើង ១៨.១៨៩.០៦៣.០០០ ឬ ៣៣,១៤% បើធៀបនឹងប្រាក់ចំណូលចំនួន ៥៤.៨៨៩.៤១៧.០០០ រៀល នៅក្នុងឆ្នាំ២០២០។ ប្រាក់ចំណេញនៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានមានចំនួន ១.៦៧៨.៧៩១.០០០ រៀល ដែលកើនឡើង ៤៣៥.៧៨៧.០០០ រៀល ឬ ៣៥,០៦% បើធៀបនឹង ១.២៤៣.០០៤.០០០ រៀល នៅក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦៦.៥៤០.៧៤៨.០០០ រៀល កើនឡើង ២៦.១៣១.៤៦៨.០០០ រៀល ឬ ៦៤,៦៧% និងមូលធនសរុបមានចំនួន ៣៦.៨៩០.៨៩៧.០០០ រៀល កើនឡើង ១៧.១៩៥.៨៦៥.០០០ រៀល ឬ ៨៧,៣១% រីឯ លទ្ធផលលំអិតក្នុងការិបរិច្ឆេទ មានចំនួន ១.៨៤៥.១០៩.០០០ រៀល កើនឡើង ៦៨,៣០%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតចរន្តៈ ២,១០
២. អនុបាតចរន្តលឿនៈ ១,៦៧
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ២,៧៧%
៤. អនុបាតចំណេញធៀបនឹងមូលធនៈ ៥,00%
៥. អនុបាតគម្លាតចំណេញដុលៈ ១៤,២២%
៦. អនុបាតគម្លាតចំណេញភាពៈ ២,៥២%
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ៩៩,៩៤
៨. អនុបាតលទ្ធភាពបង់ការប្រាក់ ២,១៧