សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានចំណូលសរុបចំនួន ៥.៤៦១.៨៩៦.០០០រៀល កើនជាងឆ្នាំ២០២០ ចំនួន ២.៣៦៩.៥៨៥.០០០រៀល ស្មើនឹង ៧៦,៦៣% និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទចំនួន ១២១.៦១៥.០០០រៀល ថយចំនួន ៨១.០២៥.០០ ០រៀល ស្មើនឹង ៣៩,៩៨% បើធៀបនឹងឆ្នាំ២០២០។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានចំនួន ៤១.៤៤៨.៣០៥.០០០រៀល កើនឡើងចំនួន ១៥.៥៧៧.២៥៨.០០០ រៀល ស្មើនឹង ៦០,២១% និងមូលធនសរុប មានចំនួន ២.៩៨៣.១០៥.០០០ រៀល ថយចុះចំនួន ២០.០២៦.៤៥២.០០០ រៀល ស្មើនឹង ៨៧,០៤% ។ សូចនករសំខាន់ៗប្រចាំឆ្នាំ២០២១ ១-អនុបាតចរន្ត: ១២៦,៦៦ដង ២-អនុបាតចរន្តលឿន: ១២៥,៦៣ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,២៩% ៤-អនុបាតចំណេញធៀបនឹងមូលធន :៤,០៨% ៥-អនុបាតគំលាតចំណេញដុល:៤២,០៧% ៦-អនុបាតគំលាតចំណេញភាព :២,២៣% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្ម: ៤,៧៣ រៀល |