កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១ របស់ រ.ទ.ស.ភ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា៖ រទសភ
- ព័ត៌មានដែលត្រូវបង្ហាញ៖ ព័ត៌មានអំពីមហាសន្និបាតភាគហ៊ុនិកលើកទី១ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ក- កាលបរិច្ឆេទកំណត់ទុក(Record Date/Base Date): ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ ។
ភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះភាគហ៊ុនិកនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣(កាលបរិច្ឆេទកំណត់ទុក) ត្រូវទៅបញ្ជាក់ពីការចូលរួមមហាសន្និបាតនៅធានាគារអេស៊ីលីដាភីអិលស៊ី(ភា្នក់ងារចុះបញ្ជី ផ្ទេរមូលប័ត្ររបស់រ.ទ.ស.ភ) ពីថ្ងៃទី០៨ ដល់ទី ១០ ខែមករា ឆ្នំា២០១៣។ បន្ទាប់មកភាគហ៊ុនិកត្រូវមកទទួលយកលិខិតអញ្ជើញនិងប័ណ្ណបោះឆ្នោតនៅទីសា្នក់ការ រ.ទ.ស.ភដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ និង អត្តសញ្ញាណវិនិយោគិន ចាប់ពីថ្ងៃទី២១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣។
ខ- កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១:
១- កាលបរិច្ឆេទ : ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣
២- ទីកន្លែង : សណ្ឋាគារភ្នំពេញ
៣- របៀបវារៈ
- របៀបវារៈទី១ : របាយការណ៍លទ្ធផលការងារអាជីវកម្ម ៩ខែដើមឆ្នាំ២០១២ និងទិសដៅអាជីវកម្ម ឆ្នាំ២០១៣
- របៀបវារៈទី២ : ការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន។
៤- ឯកសារយោង : ដូចមានក្នុងឯកសារភា្ជប់