រយៈពេល | ត្រីមាស | |||
១ - ព័ត៌មាននៃការប្រែប្រួល | ត្រីមាសបច្ចុប្បន្ន | ត្រីមាសមុន | បម្រែបម្រួល | អត្រាបម្រែបម្រួល |
- ចំណូល | ៧០៩.៦៩៦.៤៤៥.០០០ រៀល | ៦៣៤.១៧៧.៤៣៣.០០០ រៀល | ៧៥.៥១៩.០១២.០០០ រៀល | ១១,៩១% |
- ចំណេញ/ខាតប្រតិបត្តិការ | ៣៧៤.០៦១.៥៥៧.០០០ រៀល | ៣៦៥.៩០៧.១០៧.០០០ រៀល | ៨.១៥៤.៤៥០.០០០ រៀល | ២,២៣% |
- ចំណេញ/ខាតសុទ្ធ | ១៤៤.៦០៨.៥៥៨.០០០ រៀល | ១៧៩.០២៩.២០៣.០០០ រៀល | -៣៤.៤២០.៦៤៥.០០០ រៀល | -១៩,២៣% |
២ - មូលធនភាគហ៊ុនិក | ≥៣០ ប៊ីលានរៀល | |||
៣ - បរិយាយ | ការថយចុះនៃលទ្ធផលចំណេញលម្អិតសរុប | |||
៤ - មូលហេតុ |
នៅក្នុងកំលុងត្រីមាសទី១ ឆ្នាំ២០២២ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ”) សម្រេចបាននូវលទ្ធផលជាវិជ្ជមាន ដោយទ្រព្យសកម្មសរុបបានកើនឡើងចំនួន ៣០០,៧១ លានដុល្លារអាមេរិក ឬ ៣,៨៣% ធៀបនឹងដំណាច់ឆ្នាំ២០២១។ ការកើនឡើងនេះភាគច្រើនដោយសារការកើនឡើងនៃប្រាក់បញ្ញើ និងប្រាក់កម្ចីចំនួន ១៨៣,៦៤ លានដុល្លារអាមេរិក និង ៩២,៨៤ លានដុល្លារអាមេរិក រៀងគ្នា។ ប្រភពទុនទាំងនេះបានគាំទ្រដល់ការផ្តល់ឥណទានជូនអតិថិជនរហូតដល់ ៥.៧៩២,០៣ លានដុល្លារអាមេរិក (ដែលកើនឡើងចំនួន ៣៦៣,៤៥ លានដុល្លារអាមេរិក ឬ ៦,៧០% ធៀបនឹងដំណាច់ឆ្នាំ២០២១)។ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន ជាពិសេសហានិភ័យដែលអាចកើតចេញពីកូវីដ-១៩, ធនាគារបានបង្កើននូវអនុបាតសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក និងបុរេប្រទានចំនួន ១៥ លានដុល្លារអាមេរិកបន្ថែមទៀត ធៀបនឹងដំណាច់ឆ្នាំ២០២១។ លទ្ធផលចំណេញលម្អិតសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ សម្រេចបាន ៣៦,៧០ លានដុល្លារអាមេរិក (ឬ ១៤៤,៦១ ប៊ីលានរៀល)។ ធនាគាររំពឹងថាលទ្ធផលចំណេញលម្អិតសរុបនឹងកើនឡើងនៅក្នុងឆមាសទី២ នៃឆ្នាំ២០២២។ |