សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ នៃឆ្នាំហិរញ្ញវត្ថុ ២០២២, ចំណូលសរុបរបស់ ផថខ មានចំនួន ៥៥ ២៩០ លានរៀល តំណាងឱ្យការកើនឡើងចំនួន ២ ៧២៦ លានរៀល ឬ ៥,១៩% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំហិរញ្ញវត្ថុ ២០២១ មានចំនួន ៥២ ៥៦៤ លានរៀល។
ចំណូលសរុបសម្រាប់ ៩ ខែនៃរយៈពេលហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ បានកត់ត្រាត្រឹម ១៨៧ ៦៥១ លានរៀល តំណាងឱ្យវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។
នៅដំណាច់ ខែមិនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុប មានចំនួន ១ ២៤៨ ០១៣ លានរៀល តំណាងឱ្យការកើនឡើងចំនួន ៨១,១៣១ លានរៀល ឬ ៦,៩៥% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ មានចំនួន ១ ១៦៦ ៨៨២ លានរៀល និង មូលធនសរុបចំនួន ១០៩ ២៩៤ លានរៀល តំណាងឱ្យការកើនឡើងចំនួន ១៥ ៣៩៧ លានរៀល ឬ ១៦,៤០% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ មានចំនួន ៩៣ ៨៩៧ លានរៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ នៃឆ្នាំហិរញ្ញវត្ថុ ២០២២ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ០,៩៤
២. អនុបាតចរន្តលឿន៖ ០,៩២
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,០៧%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ ០,៨៦%
៥. អនុបាតគម្លាតចំណេញដុល៖ ១៨,៨៤%
៦. អនុបាតគម្លាតចំណេញភាព៖ ១,៦៩%
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១២,៤៩ រៀល