សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ១៩៨.៤៩៧ លានរៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន ២៦.៨៤២ លានរៀល ស្មើនឹង ១៥,៦៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥៦.៨៦៨ លានរៀល កើនឡើង ចំនួន ៩.៦៤៣ លានរៀល ស្មើនឹង ២០,៤២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុប របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំនួន ៥.៣៧២.០៣២ លានរៀល កើនចំនួន ៤៣៦.៩៧២ លានរៀល ស្មើនឹង ៨,៨៥% និងមូលធនសរុបមានចំនួន ១.០១២.០៥០ លានរៀល កើនចំនួន ៥៦.៨៦៨ លានរៀល ស្មើនឹង ៥,៩៥% បើធៀបនឹង ៣១ ខែធ្នូ ឆ្នាំ២០២១។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១ អត្រាចំណេញលើមូលនិធិភាគទុនិកជាមធ្យម : ៥,៧៨%
២ អត្រាចំណេញលើទ្រព្យសកម្មជាមធ្យម : ១,១០%
៣ អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្ម : ៨៥,៧៣%
៤ ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យម : ១,១៧%
៥ អនុបាតចំណាយធៀបនឹងចំណូល : ៦៤,៩៦%
៦ អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យម : ៤,៥០%
៧ អនុបាតសាធនភាព : ២៣,៩២%
៨ អនុបាតហានិភ័យផលប័ត្រឥណទាន >=៣០ថ្ងៃ : ២,១៧%
៩ អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទាន : ៥៨,៥១%
១០ ចំនួនអតិថិជន : ៣២៦.៥៥១
១១ ចំនួនបុគ្គលិក : ៣.៤៧៤
១២ ចំនួនការិយាល័យ : ៨១