សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២២ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មាន ចំណូលសរុបចំនួន ៧៨.៦១០ លានរៀល កើនឡើងជាង ត្រីមាសទី១ ឆ្នំា២០២១ ចំនួន ១.៧០៣ លានរៀល ស្មើនឹង ២,២% និង ចំណេញ សុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ២៧.៧៣៩ លានរៀល កើនឡើងចំនួន ១៤.១៣៣ លានរៀល ស្មើនឹង ១០៣,៩% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២១។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២២នេះដែរ ទ្រព្យសកម្ម សរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.០៨៥.៥២៨ លានរៀល កើនឡើងចំនួន ៧០.៤៨៧ លានរៀល ស្មើនឹង ១,៨% និងមូលធនសរុបមានចំនួន ៧៣១.៧០២ លានរៀល កើនឡើងចំនួន ២៣.៤៧៨ លានរៀល ស្មើនឹង ៣,៣%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៥៧ %
២- អនុបាតចំណេញធៀបនឹងមូលធន ១៤,៣៧ %
៣- អនុបាតលទ្ធភាពបង់ប្រាក់ ៩៦៥,២៦ %