សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២២ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៣៦.២៩៥.៥១១ ពាន់រៀល (៨.៩៣៣.១៨០ ដុល្លារអាមេរិក) កើនជាងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ៧.២១១.៨៣៥ ពាន់រៀល (១.៧៦៧.៩៤៨ ដុល្លារអាមេរិក) ស្មើនឹង ២៤,៨០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី១ ឆ្នំា២០២២ សរុបចំនួន ១៣.៦៥៦.៨៧២ ពាន់រៀល (៣.៣៦១.២៧៨ ដុល្លារអាមេរិក) ថយចុះចំនួន ៣១៣.៥៥៤ពាន់រៀល (៨០.៥៦៣ ដុល្លារអាមេរិក) ស្មើនឹង ២,២៤% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២១។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨៩៣.៥៣៥.៤៣៧ ពាន់រៀល (២២០.៦២៦.០៣៤ ដុល្លារអាមេរិក) ថយចុះចំនួន ២.២៧១.៥១៦ ពាន់រៀល (៧៤២.១៤៨ ដុល្លារអាមេរិក) ស្មើនឹង ០,២៥% និងមូលធនសរុបមានចំនួន ៧១០.៥១៩.៦៩៧ ពាន់រៀល (១៧៥.៤៣៦.៩៦២ ដុល្លារអាមេរិក) កើនឡើងចំនួន ៥.០៧៧.៤១០ ពាន់រៀល (២.២៧៩.៧៩៨ ដុល្លារអាមេរិក) ស្មើនឹង ០,៧២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,៤៨ ដង
២-អនុបាតចរន្តលឿន: ៣,៤៨ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៥៣ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៩២ %
៥-អនុបាតគំលាតចំណេញដុល: ៦៧,៧០ %
៦-អនុបាតគំលាតចំណេញភាព: ៣៧,៦៣ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦៦០,២៥ រៀល