សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៥៣៣.១៦៤ លានរៀល ដែលកើនឡើង ប្រមាណ ២៧,៦% និង លទ្ធផលលម្អិតសរុបចំនួន ២៦២.១២៨ លានរៀល ដែលកើនឡើងប្រមាណ ៣៥,៣៧% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ទ្រព្យសកម្មសរុបមានចំនួន ៣៣.៣៣១.០៦៦ លានរៀល កើនឡើង ៤% និង មូលធនសរុបចំនួន ៤.៥២៥.៥៣៧ លានរៀល កើនឡើង ៦% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០២១។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ត្រូវបានបង្ហាញដូចខាងក្រោម៖
អនុបាតចំណេញធៀបនឹងមូលធនមធ្យម : ៦,២៤%
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម : ០,៨៤%
អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្ម : ៧០,២០%
ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យម : ០,៦៥%
អនុបាតចំណាយធៀបនឹងចំណូល : ២៩,០៩%
អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យម : ២,២៨%
អនុបាតសោធនភាព : ១៧,៥៨%
អនុបាតឥណទានមិនដំណើរការ : ១,៤១%
អនុបាតប្រាក់បញ្ញើឥណទាន : ៨៦,១៤%
ចំនួនគណនីឥណទាន : ៩៤.២៣១
ចំនួនបុគ្គលិក : ៧.០០៧
ចំនួនការិយាល័យ : ៨១
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដូចមានក្នុងឯកសារយោង។