នៅត្រីមាសទី១ ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៤២៩,៧ប៊ីលានរៀល ថយចុះចំនួន ១០,៨% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានចំនួន ៤៨,១ ប៊ីលានរៀល ថយចុះចំនួន ២,៥% បើប្រៀបធៀបទៅនឹង ត្រីមាសទី១ ឆ្នាំ២០២១។ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ មានចំនួនសរុប ៥២១,០ ប៊ីលានរៀល ប៉ុន្តែទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៦០៨,២ ប៊ីលានរៀល មានន័យថាទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនថយចុះ ១៤,៣%។ បំណុលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ មានចំនួន ១៨៨,៨ ប៊ីលានរៀល ធ្លាក់ចុះ ៤១,៤% បើធៀបនឹងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលមានចំនួន ៣២២,២ ប៊ីលានរៀល។ អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី១ ឆ្នាំ២០២២ ៖ ១. អនុបាតសន្ទនីយភាព ក. អនុបាតចរន្ត: ៣,៥២ ខ. អនុបាតចរន្តលឿន (Quick Ratio): ២,៥១ ២. អនុបាតចំណេញភាព (Profitability Ratio)៖ ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ៨,២% ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១៥,០% គ. គម្លាតចំណេញដុល: ១៧,៦% ឃ. គម្លាតចំណេញ: ១០,៨% ច. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ២៨,២២ សូមអានឯកសារយោងសម្រាប់ព័ត៌មានលម្អិត។ |