ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន ចំណូលសរុបចំនួន ១១១.៩៧៨.២១៤.០០០រៀល ថយជាងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន ២០.៤១៩.៣៩៣.០០០ រៀល ស្មើនឹង ១៥,៤២% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.១១៧.១៧៨.០០០រៀល កើនចំនួន ៨០១.១៩៦.០០០រៀល ស្មើនឹង២៥៣,៥៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្ម សរុប របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤៦.០៣០.០៩៦.០០០រៀល ថយចំនួន ៩.៤៧៤.០២២.០០០ រៀល ស្មើនឹង ២,៦៦% និងមូលធនសរុប មាន ចំនួន ២៧៨.៩៤៣.៣៧៣.០០០ រៀល ថយចំនួន ៥៣១.៩៦៨.០០០ រៀល ស្មើនឹង ០ ,១៩% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ១-អនុបាតចរន្ត ៤,៥៨ដង ២-អនុបាតចរន្តលឿន ៣,០០ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣២% ៤-អនុបាតចំណេញធៀបនឹងមូលធន ០,៤០% ៥-អនុបាតគំលាតចំណេញដុល ៧,៦០% ៦-អនុបាតគំលាតចំណេញភាព ១,០០% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៧,៩៣រៀល |