ក្នុងត្រីមាសទី១ ឆ្នំា២០២២ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៨.០៥៦.៧៦៣ ពាន់រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ១០.៩១៦.១៦៩ ពាន់រៀល ស្មើនឹង ១៥២,៨៧% និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.៧៥៧.០០៩ ពាន់រៀល ថយចុះចំនួន ៩៧០.០៣៩ ពាន់រៀលស្មើនឹង ២៦,០៣%បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២១ ។ នៅថ្ងៃទី៣១ ខែមីនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤២៧.៣៦៦.០៥២ ពាន់រៀល កើនឡើងចំនួន ១.១៣២.០៥០ ពាន់រៀល ស្មើនឹង ០,២៧% និងមូលធនសរុប មានចំនួន ២៤២.១៦២.៣៦៣ ពាន់រៀល ថយចុះចំនួន ៥.៨៤០.៦១១ ពាន់រៀល ស្មើនឹង ២,៣៦% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ២,៧៩ ដង ២-អនុបាតចរន្តលឿន: ១,១៦ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,៦៥)% ៤-អនុបាតចំណេញធៀបនឹងមូលធន: (១,១៤)% ៥-អនុបាតគំលាតចំណេញដុល: ២៨,៨៣% ៦-អនុបាតគំលាតចំណេញភាព: (១៥,២៧)% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:(៣៨,៤) រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់: (១,២៦) សូមអានឯកសារយោងសម្រាប់ព័ត៌មានលម្អិត។ |