ក្នុងត្រីមាសទី១ ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៩០.៣៨៣.០៥៤.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ៩.០៩១.៩៤១.០០០រៀល ស្មើនឹង១១,១៨% និងចំណេញសុទ្ធក្នុង ការិយបរិច្ឆេទចំនួន ៣៣.០៤១.៨៥៤.០០០រៀល ថយចុះចំនួន ៣.៧៦៣.៣៥២.០០០រៀល ស្មើនឹង ១០,២៣%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៨.៥២៤.៧៣៥.០០០រៀល កើនឡើងចំនួន ១.៣៧៥.០៦៥.០០០រៀល ស្មើនឹង ០,១០% និងមូលធនសរុប មានចំនួន ៨១៦.៩៣៦.០១៣.០០០រៀល កើនឡើងចំនួន ៣៣.០៤១.៨៥៤.០០០រៀល ស្មើនឹង ៤,២២%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,៣២ ដង ២-អនុបាតចរន្តលឿន ២,០១ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៣១% ៤-អនុបាតចំណេញធៀបនឹងមូលធន ៤,០៤% ៥-អនុបាតគំលាតចំណេញដុល ១៨,១៨% ៦-អនុបាតគំលាតចំណេញភាព ៣៦,៥៦% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៦,១៦ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣៨៥,២៣ រៀល សូមអានឯកសារយោងសម្រាប់ព័ត៌មានលម្អិត។ |