ការពន្យារពេលទទួលការបញ្ជាក់អំពីការចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១ របស់ រ.ទ.ស.ភ. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា៖ រទសភ
- ព័ត៌មានដែលត្រូវបង្ហាញ៖ ដោយសារនៅតែមានការស្នើសុំបញ្ជាក់អំពីការចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១ ពីភាគហ៊ុនិកជាបន្តបន្ទាប់ រ.ទ.ស.ភ សម្រេចពន្យារពេលក្នុងការទទួលការបញ្ជាក់អំពីការចូលរួម កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១ រហូតដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ។
ដូច្នេះភាគហ៊ុនិកមានឈ្មោះក្នុងបញ្ជីឈ្មោះ ភាគហ៊ុនិកនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣(កាលបរិច្ឆេទ កំណត់ទុក) ដែលមិនទាន់បានបញ្ជាក់អំពីការចូលរួមកិច្ចប្រជុំនេះ អាចទៅបញ្ជាក់ពីការចូលរួមមហាសន្និបាតនៅធនាគារអេស៊ីលីដាភីអិលស៊ី (ភា្នក់ងារចុះបញ្ជីផ្ទេរ មូលបត្ររបស់ រ.ទ.ស.ភ) បាន។