សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨២.០២០.០១០.០០០រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ២.២៨៤.៧១៦.០០០រៀល ឬ ២,៧១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣០.២៩១.៧៤៩.០០០រៀល ថយចុះចំនួន ៤៧៩.៨៦០.០០០រៀល ឬ ១,៥៦% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២១។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៤២៧.៨៨១.៣២០.០០០រៀល កើនឡើងចំនួន ១២១.០៧៥.១៤៦.០០០រៀល ឬ ៥,២៥% និងមូលធនសរុបមានចំនួន ១.១៩២.៨៧៥.៧១០.០០០រៀល កើនឡើងចំនួន ២៦.២៤៧.៤៩៧.០០០រៀល ឬ ២,២៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៩៩ ដង
១.២ អនុបាតចរន្តលឿន ១,៣៣ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,២៨ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៥៧%
២.៣ អនុបាតគម្លាតចំណេញដុល ៣៩,០៦%
២.៤ អនុបាតគម្លាតចំណេញភាព ៣៦,៩៣%
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣៤៨,២៩រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៣៩,១៥ដង