សម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន ចំណូលសរុបចំនួន ៧៥២,០៧ ប៊ីលានរៀល កើនឡើងចំនួន ១២៦,៥៥ ប៊ីលានរៀល ស្មើនឹង ២០,២៣% និង ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៩៥,៥៧ ប៊ីលានរៀល កើនឡើងចំនួន ៤៤,៤៧ ប៊ីលានរៀល ស្មើនឹង ២៩,៤៣% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២១។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣៣,៩៦ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៩៥ ទ្រីលានរៀល ស្មើនឹង ៦,១១% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៤,៩៣ ទ្រីលានរៀល កើនឡើងចំនួន ៤៩,២៨ ប៊ីលានរៀល ស្មើនឹង ១,០១% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២១។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,៩៤% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥៨% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៧៤% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,១៦% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៧១,៩៥% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៩,៩៥% ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,៧៩% អនុបាតសាធនភាព: ២០,០៨% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៣៦,៩១% (*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ . ចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ (**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣ ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៤៣ នាក់ |