រយៈពេល: ត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ត្រីមាសបច្ចុប្បន្ន: ២៨ ៧៦៤ លានរៀល
ត្រីមាសមុន: ១១០ ៦៦៨ លានរៀល
បម្រែបម្រួល: (៨១ ៩០៤ លានរៀល)
អត្រាបម្រែបម្រួល: (៧៤,០១%)
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ត្រីមាសបច្ចុប្បន្ន: ២ ៤៩៩ លានរៀល
ត្រីមាសមុន: ១០ ៩០៩ លានរៀល
បម្រែបម្រួល: (៨ ៤១០លានរៀល)
អត្រាបម្រែបម្រួល: (៧៧,០៩%)
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ត្រីមាសបច្ចុប្បន្ន: (៣ ៥៧៤ លានរៀល)
ត្រីមាសមុន: ៦ ៧១២ លាននៀល
បម្រែបម្រួល: (១០ ២៨៦ លានរៀល)
អត្រាបម្រែបម្រួល: (១៥៣,២៥%)
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការថយចុះនៃប្រាក់ចំណូល
ការថយចុះនៃចំណេញប្រតិបត្តិការ
ការថយចុះនៃចំណេញសុទ្ធ
៤ - មូលហេតុ: ចំណូលសរុបសម្រាប់បីខែនៃរយៈពេលហិរញ្ញវត្ថុ បានកត់ត្រាត្រឹម ២៨ ៧៦៤ លានរៀល បើប្រៀបធៀបទៅនឹងត្រីមាសនៃ ឆ្នាំហិរញ្ញវត្ថុមុន ដែលបានកត់ត្រាត្រឹម ១១០ ៦៦៨ លានរៀល ដោយថយចុះចំនួន ៨១ ៩០៤ លានរៀល ឬ ៧៤,០១%។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណូល ទាបនៅក្នុងត្រីមាសបច្ចុប្បន្នដែលស្ថិតនៅក្រោមការត្រួតពិនិត្យគឺបណ្តាលមកពីការបញ្ចប់នៃគម្រោងនៅបាវិតហើយមានការវិវឌ្ឍន៍នៃគម្រោងភាគខាងកើតនៃខេត្តសៀមរាបដែលកំពុងដំណើរការបន្តបន្ទាប់រហូតដល់បញ្ចប់នៃវដ្តគម្រោង។
ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសបច្ចុប្បន្នដែលកំពុងត្រួតពិនិត្យគឺ ២ ៤៩៩ លានរៀល បើប្រៀបធៀបទៅនឹង ត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុន ដែលបានកត់ត្រាត្រឹម ១០ ៩០៩ លានរៀល ដោយថយចុះចំនួន ៨ ៤១០ លានរៀល ឬ ៧៧,០៩%។
ការខាតក្រោយដកពន្ធនៃត្រីមាសបច្ចុប្បន្នក្រោមការត្រួតពិនិត្យឡើងវិញមានចំនួនត្រឹម ៣ ៥៧៤ លានរៀល បើប្រៀបធៀបទៅនឹងចំណេញក្រោយដកពន្ធមានចំនួន ៦ ៧១២ លានរៀល ក្នុងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុន ដោយថយចុះមានចំនួន ១០ ២៨៦ លានរៀល ឬ ១៥៣,២% ។