សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២២ , ចំណូលសរុបរបស់ ផថខ មានចំនួន ២៨ ៧៦៤ លានរៀល ដោយថយចុះចំនួន ៨១ ៩០៤ លានរៀល ឬ ៧៤,០១% បើប្រៀបធៀបនឹងត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២១ មានចំនួន ១១០ ៦៦៨ លានរៀល។ បម្រែបម្រួលនៃប្រាក់ចំណូល បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។
នៅដំណាច់ ខែមិថុនា ឆ្នាំ២០២២ ទ្រព្យសកម្មសរុប មានចំនួន ១ ២០២ ២៨២ លានរៀល តំណាងឱ្យការកើនឡើងចំនួន ៣៥ ៤០០ លានរៀល ឬ ៣,០៣% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ មានចំនួន ១ ១៦៦ ៨៨២ លានរៀល និង មូលធនសរុបចំនួន ១១០ ០១៦ លានរៀល តំណាងឱ្យការកើនឡើងចំនួន ១៦ ១១៩ លានរៀល ឬ ១៧,១៧% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ មានចំនួន ៩៣ ៨៩៧ លានរៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២២ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ០,៩៣
២. អនុបាតចរន្តលឿន៖ ០,៩២
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (០,៣០%)
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (៣,២៥%)
៥. អនុបាតគម្លាតចំណេញដុល៖ ២៤,៣៣%
៦. អនុបាតគម្លាតចំណេញភាព៖ (១២,៤៣%)
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៤៧,៦៩ រៀល)